ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
គោលបំណងនៃកម្មវិធីសិក្សា
•ដេប៉ាតឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន ​ត្រូវ​បាន​ប​ង្កើត​ឡើង​ដើម្បី​ ទ​ទួល​​យ​ក​សិស្ស​ ដែល​បាន​ប្រឡង​ជាប់​ស​ញ្ញាប​ត្រម​ធ្យម​ សិក្សា​ទុតិយ​ភូ​មិ ពីប​ណ្តាវិទ្យាល័​យ​នា​នា​នៅទូ​​ទាំង​ប្រទេស​ ជា​ពិសេស​សិស្ស​ដែល​ម​ក​ពីសាលា ប៊ែល​ធី អ​ន្តរ​ជាតិ គ្រប់​ សា​ខា​ ឱ្យចូល​ម​ក​ប​ន្តការ​សិក្សា​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​រ​យៈ​ពេល​ ​មួយ​ឆ្នាំ និង​ត្រៀម​ខ្លួន​ប​ន្តការ​សិក្សា​នៅ​ថ្នាក់​ប​រិញ្ញាប​ត្រទៅ​ តាម​ឯ​ក​ទេស​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត និង​ជ្រើស​រើស​ធ្វើ​ ជា​អាជីព​សម្រាប់​អនាគត​។​ •សាកល​វិទ្យាល័យ​បាន​រៀប​ចំក​ម្មវិធីសិក្សាដ៏ទំនើប​មួយ ដើម្បី​ផ្តល់​ជូន​និស្សិត​នូវ​ចំណេះ​ដឹង​ទូទៅ​ ដែល​ជាគ្រឹះ​ស​ម្រាប់ប​ន្ត ការ​សិក្សា​ នៅ​ថ្នាក់​ឧត្តម​សិក្សា​ដោយ​ជ្រើស​រើស​យ​ក​មុខ​វិជ្ជា អ​ប់រំតាមវិស័យទាំង​៤​ដូច​ជា​ សិល្បៈ​ និង​ម​នុ​ស្សសាស្ត្រ​ ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ វិទ្យា​សាស្ត្រ​ស​ង្គម​ និង​ភាសា​អង់គ្លេស ហើយ​នៅ​ឆមាស​ទី​២​ យើង​បាន​រៀប​ចំមុខ​វិជ្ជាត​ម្រង់​ទិស​ ដែល​ធ្វើឲ្យនិស្សិត​មាន​មូល​ ដ្ឋាន​សិក្សាច្បាស់លាស់ ស​ម្រាប់ប​ន្តការ​សិក្សាថ្នា​ក់ប​រិញ្ញាប​ត្រ ទៅ​តាម​ឯ​ក​ទេស​នីមួយ​ៗបានយ៉ាងងាយស្រួល។ •នៅពេលប​ញ្ចប់ការ​សិក្សា និស្សិត​នឹង​ទ​ទួ​ល​បាន​វិញ្ញាប​ន​ប​ត្រ ប​ញ្ជាក់ការ​សិក្សាថ្នាក់ឆ្នាំមូល​ដ្ឋាន ដែល​ចេញ​ដោយ​សាក​ល​ វិទ្យាល័យ ប៊ែល​ធី អ​ន្ត​រ​ជាតិ ហើយ​និស្សិ​ត​ទាំង​អ​ស់មាន​សិទ្ធិ ប​ន្តការ​សិក្សាឆ្នាំទី២ នៅតាម​សាក​ល​វិទ្យាល័យ​នានានៅក្នុង ​ប្រទេស​ និង​សាក​ល​វិទ្យាល័យ​មួយ​ចំនួន​នៅឯ​​ក្រៅប្រទេស ដែ​ល​បាន​ចុះអ​នុស្សរ​ណៈ(MoU)ជាមួយ​ប៊ែល​ធី។
ចក្ខុវិស័យ
ដេប៉ា​តឺម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​នៃ​សាក​ល​វិទ្យាល័យ​ប៊ែល​ធី​ អ​ន្តរ​ជាតិ​ នឹង​ក្លាយ​ទៅ​ជា​ដេ​ប៉ា​តឺម៉ង់​មួយ​ដែល​មាន​តួ​នាទី​យ៉ាង​ សំខាន់​ក្នុង​ការ​ប​ណ្តុះ​ប​ណ្តាល​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ប្រក​ប​ ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ស្រប​តាម​ស្តង់​ដារ​ជាតិ​ និងអ​ន្តរ​ជាតិ​ និង​ ​មាន​ការ​ទ​ទួ​​ល​ស្គាល់​ពី​សាក​ល​វិទ្យា​ល័យ​នា​នា​ក្នុង​តំប​ន់​ និង​ពិភព​លោក​។​
បេសកកម្ម
•គ្រប់​គ្រង​ដំណើរ​ការ និង​អ​ភិវ​ឌ្ឍដេ​ប៉ាតឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូល- ​ដ្ឋាន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​​ជា​មួយ​កា​រ​រីក​ច​ម្រើន​ប្រកប​ដោយ​ ចេរ​ភាព​ ។ •ផ្តល់ជូន​ក​ម្មវិធី​សិក្សា​ដ​ល់និស្សិត​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ ទាំង​ ​ផ្នែក​ទ្រឹស្តី​ និង​អ​នុវ​ត្តជាក់​ស្តែង​ព្រម​ទាំង​ផ្តល់មុខ​វិជ្ជាត​ម្រង់ ទិស​ឲ្យនិស្សិត​ស​ម្រាប់ក​សាង​ស​ម​ត្ថភាព ឯ​ក​ទេស​ ជំនាញ ​រ​ប​ស់ខ្លួន​ឲ្យ​បាន​ខ្លាំង​ពូកែ​នៅ​ឆ្នាំ​សិក្សា​បន្ទាប់​។ •សាស្ត្រាចារ្យប​ង្រៀន​មាន​ប​ទ​ពិសោធ​ន៍គ្រប់​គ្រាន់​ ស​ម្ភារ​សិក្សា​ សម្បូរ​បែប ​ជំនាញ​ភាសា​អង់​គ្លេស ​កុំព្យូទ័រ​ និង​វិទ្យា​សាស្ត្រ​ ប​ច្ចេក​ទេស​ ដើម្បី​ឆ្លើយ​ត​ប​ទៅការ​លើក​ក​ម្ពស់​នៃ​គុណ​ភាព ​ការ​សិក្សា​របស់​និស្សិត​នៅ​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន។ •ផ្តល់​ជូន​និស្សិត​នូវកម្មវិធីសិក្សាជា ភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស) និងកម្មវិធីសិក្សាជា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%) ក្នុងការបន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅ​សាកល​វិទ្យា​ល័យ។
គោលដៅ
ដោយមានចក្ខុវិស័យ និងបេសកកម្ម​ច្បាស់​លាស់​ យើង​ជឿ​ជាក់​ថា​ពេល​ប​ញ្ចប់​ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​និស្សិត​នឹង​បាន​ទ​ទួល ​ការ​អ​ប់រំ​មួយ​ប្រក​ប​ដោយ​គុណ​ភាព​ខ្ពស់​ ដែល​ធ្វើឲ្យ​និស្សិត​មាន​ ​ស​ម​ត្ថ​ភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ប​ន្តការ​សិក្សា​នៅក​ម្រិត​ឧ​ត្តម​សិក្សា​ នៅ​សាក​ល​វិទ្យា​ល័យ​ជាតិ​ ​និង​អ​ន្ត​​រ​ជាតិ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ទៅ​អនា​គត​។
ក​ម្មវិធី​សិក្សា



Phone:(855)23 999 999 Email:info@umekratie.edu.kh / www.facebook.com/UMEKRATIE

© 2018 University of Management and Economic, Kratie Branch, All Rights Reserved